-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Saturday, July 9, 2022

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ

ចំនួនអ្នកទស្សនា: Views



ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធឆ្លងមហាកុដិ និងសមិទ្ធផលនានាក្នុងវត្តឥន្ទរិទ្ធី ហៅវត្តបារាយណ៍ ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអនុមោទនាត្រេកអរ និងសម្តែងនូវមោទនភាពចំពោះការកើតឡើងនូវសមិទ្ធផលថ្មីៗជាច្រើននៅក្នុងទីអារាមដ៏មានវ័យចំណាស់ប្រមាណជាង ៨០ ឆ្នាំមួយនេះ ដែលជាមរតកសាសនាដ៏មានតម្លៃភ្ជាប់ទៅនឹងព្រលឹងបុព្វបុរសរបស់ជាតិក្នុងអតីតកាល និងសូមថ្លែងនូវការកោតសរសើរ និងអំណរគុណចំពោះថ្នាក់ដឹកនាំ អាជ្ញាធរដែនដី ព្រះចៅអធិការ គណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ដែលបានផ្តួចផ្តើមគំនិតក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ដើម្បីឆ្លើយតបនឹងតម្រូវការធ្វើបុណ្យទានរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាដើម្បីបម្រើជាឧត្តមប្រយោជន៍រួមសម្រាប់វិស័យពុទ្ធចក្រ និងអាណាចក្រ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អំណោយផលនៃសុខសន្តិភាព និងលំនឹងស្ថិរភាពផ្នែកសង្គម-សេដ្ឋកិច្ច តាមរយៈជ័យជម្នះលើសមរភូមិក្នុងវិបត្តិជំងឺកូវីដ-១៩ កន្លងមកនេះ បានផ្តល់ឱកាសដល់ប្រជាពលរដ្ឋទាំងអស់គ្នាអាចរស់នៅក្នុងជីវភាពប្រក្រតីឡើងវិញលើគ្រប់ផ្នែកគ្រប់វិស័យ និងគ្រប់ទីកន្លែង ដែលជាក់ស្តែងនោះ គឺការជួបជុំ ចូលរួមសម្ពោធសមិទ្ធផលនានាជាច្រើន ប្រកបដោយក្តីរីករាយជុំញាតិជុំមិត្ត និងសទ្ធាជ្រះថ្លាក្នុងការបំពេញបុណ្យកុសល ដូចក្នុងថ្ងៃនេះផ្ទាល់។ វិបត្តិកូវីដ-១៩ ដែលបានអូសបន្លាយរយៈពេលជាង ០២ ឆ្នាំ បានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពសុខភាពសាធារណៈ និងដំណើរការអភិវឌ្ឍជាតិ ព្រមទាំង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ប៉ុន្តែក្រោមការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី យុទ្ធសាស្ត្រ និងវិធានការម៉ឺងម៉ាត់ជាច្រើនត្រូវបានដាក់ចេញយ៉ាងលឿនរហ័សប្រកបដោយការទទួលខុសត្រូវច្បាស់លាស់ប្រាកដប្រជា និងចំគោលដៅ រហូតបានធ្វើឱ្យសភាពការណ៍មានភាពធូរស្រាលស្ងប់ស្ងាត់ និងអាចគ្រប់គ្រងបាន ដោយបានធ្វើឱ្យអត្រាឆ្លងប្រចាំថ្ងៃមានការធ្លាក់ចុះយ៉ាងគំហុគ ហើយអត្រាស្លាប់ក៏បានធ្លាក់មកដល់ចំនួនសូន្យ ដែលជាស្ថានការណ៍មួយមានលក្ខណៈល្អប្រសើរបំផុត បើធៀបទៅនឹងចំនួនប្រជាជនសរុបរបស់ប្រទេសកម្ពុជា ហើយទន្ទឹមនឹងនេះ យើងក៏បានឈានដល់ការបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ ដែលជាកត្តាកំណត់មួយ ដើម្បីស្តារនិងរក្សាស្ថិរភាពលំនឹងផ្នែកសង្គម-សេដ្ឋកិច្ច ក្រោយទទួលរងផលប៉ះពាល់នៅក្នុងវិបត្តិសាកលដ៏ធ្ងន់ធ្ងរមួយនេះ។

ឯកឧត្តមបណ្ឌិត បានបន្តថា ដោយបញ្ហាកូវីដ-១៩ នៅតែជាបញ្ហាប្រឈមធំសម្រាប់ជាតិ ក៏ដូចជាពិភពលោកទាំងមូល សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានត្រៀមរួចរាល់ជាស្រេច ក្នុងការបន្តផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩បន្ថែមទៀត ជាពិសេសវ៉ាក់សាំងដែលផលិតនៅក្នុងស្រុកតែម្តងសម្រាប់ចាក់ជូនប្រជាពលរដ្ឋយើង ដើម្បីបន្តបង្កើនភាពស៊ាំក្នុងសហគមន៍នៅទូទាំងប្រទេស ដែលគាំទ្រដល់និរន្តរភាពនៃការការពារសុខភាពរបស់ប្រជាពលរដ្ឋ និងដំណើរការបើកប្រទេសលើគ្រប់វិស័យ ដែលបានដំណើរការយ៉ាងមានប្រសិទ្ធភាព និងប្រសិទ្ធផលមកដល់ពេលនេះ។ សូមអរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានជំនឿទុកចិត្តមកលើរាជរដ្ឋាភិបាល និងបានចូលរួមគាំទ្រអនុវត្តគ្រប់វិធានការដែលរាជរដ្ឋាភិបាលបានដាក់ចេញ ហើយក៏សូមយកឱកាសនេះអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តទទួលយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ដើម្បីថែរក្សាសុខភាពឱ្យរឹងមាំ ពីព្រោះពុំមានអ្វីសំខាន់ និងមានតម្លៃជាងសុខភាពនោះទេ។

ទន្ទឹមនឹងនេះ ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី គឺមេដឹកនាំប្រកបដោយទសពិធរាជធម៌ និងសច្ចធម៌ ដោយមិនដែលសន្យាភូតភរ ឬធ្វើប្រជាភិថុតិជាមួយប្រជាជនឡើយ ហើយសម្តេចតេជោ ក៏តែងនៅជាប់ក្បែរប្រជាជនក្នុងគ្រប់កាលៈទេសៈ ដោយមិនបោះបង់ ទោះបីមានវិបត្តិគ្រោះភ័យធំយ៉ាងណាក៏ដោយ។ ដូច្នេះ ដរាបណាប្រជាជនកម្ពុជានៅតែគោរពស្រឡាញ់ និងផ្តល់ការទុកចិត្តមកលើគណបក្សប្រជាជនកម្ពុជា នោះសម្តេចតេជោ និងមន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ នឹងនៅតែស្មោះត្រង់បម្រើ និងការពារប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានសុខសាន្ត និងមានការអភិវឌ្ឍរីកចម្រើនលូតលាស់ជឿនលឿនបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមបានលើកឡើងថា យុវជនជំនាន់ក្រោយមានភ័ព្វសំណាងណាស់ ដែលបានរស់នៅក្នុងសង្គមមួយដែលប្រកបដោយសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន ដូច្នេះសូមខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់សិក្សារៀនសូត្រ កសាងលត់ដំខ្លួនឱ្យក្លាយជាធនធានមានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ ដើម្បី ឆ្លើយតបនឹងការខិតខំប្រឹងប្រែងរបស់ឪពុកម្តាយ-អាណាព្យាបាល ក៏ដូចជាការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ និងឥស្សរជនថ្នាក់ដឹកនាំជាតិជាច្រើន ដែលបានតស៊ូលះបង់ប្រកបដោយពលិកម្មគ្រប់បែបយ៉ាង ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាព និងសេចក្តីសុខសាន្តជូនជាតិ និងប្រជាជន។







Friday, July 8, 2022

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ នៅ ថ្ងៃ ទី៨ ខែកក្កដា ឆ្នាំ២០២២នេះ ជាខួប៥ឆ្នាំហើយ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧-៨ កក្កដា ២០២២)។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ បានបង្ហោះសារអបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ការដាក់សម្បត្តិវប្បធម៌ និងប្រាសាទបុរាណទាំងនេះ មិនត្រឹមតែទទួលបានការគាំពារជាអន្តរជាតិនោះទេ តែក៏បានជួយផ្សព្វផ្សាយសម្បត្តិវប្បធម៌ និងប្រាសាទបុរាណរបស់ខ្មែរ ទៅកាន់ឆាកអន្តរជាតិផងដែរ។ ក្រោយ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ ពិភពលោក ប្រាសាទសំបូរព្រៃគុក បានក្លាយជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញមួយផងដែរ»។

ជាមួយគ្នានេះ ជាថ្មីម្តងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមថែរក្សាការពារប្រាសាទបុរាណទាំងអស់ នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ៗជំនាន់។

សូមបញ្ជាក់ថា ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចម្ងាយ ២៥គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះថា ឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ជាដើម។

ប្រាសាទសំបូរព្រៃគុក បានកសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងស.វ.ទី៧ នៃគ.ស. បើតាមសិលាចារឹក ជាភាសាសំស្រ្ដឹក និងភាសាខ្មែរ រាជធានីនេះ មានឈ្មោះថា «ឥសានបុរ» ជានាមរបស់ព្រះអង្គផ្ទាល់។ អ្វីដែលសំខាន់នោះ ក្នុងរជ្ជកាលព្រះអង្គ ចំពោះការគ្រប់គ្រង គឺផ្អែកតាមនយោបាយ និងសាសនា ដោយហេតុនេះបានជាក្នុងរាជ្យព្រះអង្គ មានការកសាងប្រាសាទយ៉ាងច្រើន។

ក្នុងនោះចំពោះការកសាងក៏មានច្រើនដំណាក់កាលផងដែរ បានន័យថា ចាប់ពីស.វ.ទី៧ ដល់ស.វ.ទី១១ ជាបន្ដបន្ទាប់ មានប្រមាណជា៨០ប្រាសាទ។ តែក្នុងចំណោមប្រាសាទនេះ គឺភាគច្រើនបានកសាងក្នុងរាជ្យស្ដេចបីអង្គគឺ៖ ទីមួយ៖ ឥសានវរ្ម័នទី១ ទីពីរ៖ ព្រះបាទមហេន្រ្ទវរ្ម័ន និងទីបី៖ ព្រះបាទភវរ្ម័នទី២ ព្រោះតែហេតុនេះ បានជាប្រាសាទសំបូរព្រៃគុក ត្រូវបានគេចាត់ថ្នាក់ក្នុងរចនាបថ មានដូចជា៖ សំបូរព្រៃគុក ព្រៃក្មេង កំពង់ព្រះ គូលេន និងបាពួន នាស.វ.ទី១១នេះឯង។

ក្នុងចំណោមប្រាសាទទំាងនេះផងដែរ ចំពោះចំណុចពិសេសផ្នែករចនាបថនោះ គឺក្បាច់ផ្កាឈូក ឬត្របកឈូកជាក្បាច់លម្អ មានអត្ថន័យសំខាន់ណាស់ ក្នុងជំនឿខ្មែរ រហូតមកដល់ថ្ងៃនេះគឺ «តំណាងឲ្យភាពស្អាតស្អំ និងបរិសុទ្ធ»។

ស្ថិតក្នុងដំណាក់កាលប្រវត្ដិក្រោយមក ប្រាសាទសំបូរព្រៃគុក នៅឆ្នាំ១៩១១ ត្រូវបានជនជាតិបារំាងលោក ហង់រី ប៉ាតម៉ង់ទីចេ (Henri Parmentier) ជាតំណាងសាលាបារំាងចុងបូព៌ា (EFEO) លោក បានធ្វើការសិក្សាលម្អិត និងបានបែងចែកប្រាសាទសំបូរព្រៃគុកនេះ ជាបីក្រុម៖ ១៖ ក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ប្រហែលជាប្រាសាទសាងចាស់ជាងគេស.វ.ទី៧។ ២៖ ក្រុមប្រាសាទខាងត្បូង និងចុងក្រោយ ក្រុមប្រាសាទតោ (ក្រុមកណ្ដាល)។

ក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ១៩៧០មក ក្រុមប្រាសាទសំបូរព្រៃគុក ក៏ស្ថិតនៅក្នុងភាពឯកកោ និងមានការគំរាមកំហែងពីធម្មជាតិម្ដងទៀត។

បច្ចុប្បន្នប្រាសាទសំបូរព្រៃគុក ស្ថិតក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន បានរះ និងបង្ហាញខ្លួនយ៉ាងខ្ពស់ត្រដែត ក្នុងនាមប្រជាជាតិខ្មែរ ធ្លាប់មានអរិយធម៌ដ៏រុងរឿង និងបានស្រែកប្រាប់ទៅពិភពលោកថា «កម្ពុជាបានសន្ដិភាព» ហើយ៕






Thursday, July 7, 2022

កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួត ROBOCON លក្ខណៈអន្តរជាតិនា ឆ្នាំ២០២៣ ខាងមុខ

ចំនួនអ្នកទស្សនា: Views



ថ្ងៃទី៦ កក្តដា ២០២២​​  កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួត ROBOCON លក្ខណៈអន្តរជាតិ ជាផ្លូវការនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ដែលនឹង មានបេក្ខជនចូលរួមមកពី ១៦ ទៅ ១៧ ប្រទេស សរុបជាក្រុមប្រមាណ ២០ ក្រុម ហើយការប្រកួត មានរយៈពេលពេញ ១ ថ្ងៃ ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងឱ្យដឹងថា  ព្រឹត្តិការណ៍ដ៏សំខាន់នេះ

ក្រសួង គ្រោងគោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកការប្រកួត ROBOCON លក្ខណៈអន្តរជាតិនេះ។

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន លោក Tomohisa Arai ABU Robocon Deputy Secretariat Chief NHK Enterprises Inc.និងលោក តូម៉ូហ៊ីសា អារ៉ៃ អនុប្រធានលេខាធិការដ្ឋានរៀបចំកម្មវិធីប្រកួតរ៉ូបូត ABU Robocon មកពីទូរទស្សន៍ជប៉ុនNHK បានជម្រាបជូនពីលទ្ធផលការងារមួយចំនួនដែលប្រតិភូជប៉ុន និងភាគីកម្ពុជា ដែលមាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាជាតំណាង បានធ្វើកិច្ចការងាររួមគ្នារយៈពេល២ថ្ងៃកន្លងមកនេះ ដើម្បីត្រៀមរៀបចំការប្រកួត រ៉ូបូត ជាលក្ខណៈអន្តរជាតិ ROBOCON Phnom penh Cambodia 2023 ABU Asia-Pacific Robot Contes។ ក្រុមការងារបានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ពីនិតិវិធី វិញ្ញាសា និងផ្នែកបច្ចេកទេសផ្សេងៗជាច្រើនទៀត ជាពិសេសរកទីកន្លែងសម្រាប់រៀបចំឱ្យដំណើរការប្រកួតរ៉ូបូតអន្តរជាតិ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះបានប្រព្រឹត្តិទៅដោយរលូននិងជោគជ័យ។

ការប្រកួត ROBOCON លក្ខណៈអន្តរជាតិ គ្រោងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ ហើយ មុនធ្វើការប្រកួតជាលក្ខណៈអន្តរជាតិ កម្ពុជាមានភារកិច្ចមួយក្នុងការរៀបចំប្រកួតរ៉ូបូតថ្នាក់ជាតិ មួយ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសយក ២ ក្រុម សម្រាប់ត្រៀមចូលរួមធ្វើការប្រកួតជាលក្ខណៈអន្តរជាតិ នៅពហុកីឡដ្ឋានមរតកតេជោ សាលដំរី កីឡាក្នុងសាល ។

មុនកម្មវិធីប្រកួតផ្លូវការ ក៏មានការទទួលគណៈ ប្រតិភូដែលអញ្ជើញមកចូលរួមមុនរយៈ ពេល ៤ ថ្ងៃ ព្រោះមុនការប្រកួតផ្តាច់ព្រាត់ តម្រូវឱ្យក្រុមរ៉ូបូតទាំងអស់ធ្វើតេស្ត សាកល្បងដើម្បីជ្រើសរើសពូល។ ក្រៅពីនេះក៏មានដំណើរទស្សនកិច្ច វប្បធម៌ រយៈពេល ១ ថ្ងៃ ផងដែរ ៕






Wednesday, July 6, 2022

កម្ពុជាឧបត្ថម្ភអាស៊ាននូវម៉ាសធម្មតា ២លាន, ម៉ាស N95 ២០ម៉ឺន, ម៉ាស៉ីនផលិតអុកស៉ីសែនស្វ័យប្រវត្តិ ៣០០គ្រឿង, ម៉ាស៉ីនតាមដានសញ្ញាជីវិត ១០០គ្រឿង និងថវិកា ១លានដុល្លារ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឧបត្ថម្ភដល់អាស៊ាននូវម៉ាសធម្មតា ចំនួន ២លានសន្លឹក, ម៉ាស N95 ចំនួន ២០ម៉ឺនសន្លឹក, ម៉ាស៉ីនផលិតអុកស៉ីសែនស្វ័យប្រវត្តិ ចំនួន ៣០០គ្រឿង, ម៉ាស៉ីនតាមដានសញ្ញាជីវិត ចំនួន ១០០គ្រឿង និងថវិកាចំនួន ១លានដុល្លារ។


សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅព្រឹកថ្ងៃពុធ ទី០៦ ខែកក្កដា ឆ្នាំ២០២២ ពេលជួបសំណេះសំណាល ក៏ដូចជាផ្តល់នូវដំបូន្មានមួយចំនួនជូនដល់ប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៉ី។


សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចទាក់ទងនឹងកូវីដនេះដែរ ព្រឹកមិញនេះខ្ញុំទើបសម្រេច! ឥឡូវអាស៊ាន យើងត្រូវចូលរួមជាមួយអាស៊ាន។ មានប្រទេស៣ ដែលបានចួលរួមរួចមកហើយ យើងជាប្រទេសទី៤ ដែលនឹងត្រូវចូលរួម សម្រាប់ស្តុកបម្រុងវេជ្ជសាស្ត្ររបស់អាស៊ានសម្រាប់គ្រោះអាសន្នសាធារណៈ។ អញ្ចឹងព្រឹកមិញនេះ ខ្ញុំសម្រេចផ្តល់តាមលទ្ធភាពរបស់យើង ក្នុងនោះ យើងផ្តល់ម៉ាសធម្មតា ២លាន, ម៉ាស N95 ចំនួន ២០ម៉ឺន, ម៉ាស៉ីនផលិតអុកស៉ីសែនស្វ័យប្រវត្តិ ៣០០គ្រឿង, ម៉ាស៉ីនតាមដានសញ្ញាជីវិតចំនួន ១០០គ្រឿង និងថវិកា ១លានដុល្លារ»។


បើតាមការបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រទេស ៣ហើយ ដែលបានចូលរួមឧបត្ថម្ភដល់អាស៊ាន ក្នុងនោះរួមមាន ថៃ ឡាវ និងវៀតណាម។ សម្តេចថ្លែងបន្តថា មិនទាន់ដឹងចំនួនប្រទេសដទៃគេជួយក្នុងចំនួនណាទេ តែកម្ពុជាយើងជួយតាមលទ្ធភាព។


ក្រោយការឧបត្ថម្ភនេះដែរ កម្ពុជានៅតែមានឆន្ទៈជួយដល់អាស៊ាននៅថ្ងៃក្រោយទៀត ដោយសម្តេចអះអាងថា ថ្ងៃក្រោយកម្ពុជានឹងជួយដល់អាស៊ាន ដូចជាការផ្តល់ឧបករណ៍តេស្តរហ័សជាដើម៕

Tuesday, July 5, 2022

ឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត ថ្លែងថា ការគ្រប់គ្រងជំងឺកូវីដ-១៩បានល្អប្រសើរគឺសំដៅលើកត្តាធំៗចំនួន២

ចំនួនអ្នកទស្សនា: Views


ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  ជីវភាពរស់នៅរបស់ប្រជាជនមិនមានការប៉ះពាល់ធ្ងន់ធ្ងរ ដែលនេះកើតចេញពីការគិតគូរយ៉ាងម៉ត់ចត់ ទាន់ ពេលវេលា និងត្រឹមត្រូវបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងពិធីបញ្ចុះបឋមសិលា និងបុណ្យផ្កាសាមគ្គីកសាងអគារសិក្សាពុទ្ធិកសាកលវិទ្យា ល័យព្រះសីហមុនីរាជានៅវត្តស្វាយពពែ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ មេបញ្ជាការកងទ័ពជើង គោក បានមានប្រសាសន៍ថា បច្ចុប្បន្ននេះការគ្រប់គ្រងជំងឺកូវីដ-១៩ បានល្អប្រសើរ ដោយ សារមានការដឹកនាំដោយផ្ទាល់ពីសំណាក់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា និងការ ចូលរួមយ៉ាងផុសផុលពីប្រជា ពលរដ្ឋទូទាំងប្រទេស ក្នុងការទៅទទួលការចាក់វ៉ាក់សំាងបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។


កឧត្តមបណ្ឌិត បានបន្តថា នៅតាមបណ្ដាប្រទេសជា ច្រើននៅលើពិភពលោក នៅ តែបន្តមានអ្នកឆ្លងនិងស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈដែលកម្ពុជាមកដល់បច្ចុប្បន្ននេះ មិនមានអ្នកស្លាប់ជាបន្តទៀតនោះទេ តែនៅមានចំនួនអ្នកឆ្លងក្នុងអត្រាមួយដែលអាចគ្រប់គ្រងបាន ដែលនេះកើតចេញពីការដោះស្រាយទាន់ពេលវេលា ពីក្រុមគ្រូពេទ្យដែលមានបទពិសោធន៍និងការទទួលខុសត្រូវខ្ពស់ ជាពិសេសការស្វែងយល់របស់ប្រជាពលរដ្ឋពីការការ ពារខ្លួនតាមរយៈការអនុវត្តវិធានការ៣កុំនិង៣ការពារយ៉ាងខ្ជាប់ខ្ជួន និងការប្រើប្រាស់ថ្នាំដើម្បីព្យាបាលខ្លួន ជាដើម ។


 ការគ្រប់គ្រងកូវីដ ១៩គឺសំដៅទៅលើកត្តា២ ទីមួយប្រជាជនឈឺឬស្លាប់ដោយសារកូវីដ១៩ ទី២ កត្តាជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋមិនត្រូវប៉ះពាល់ ប្រទេសខ្លះជីវភាពគ្រប់គ្រងមិនបាន គឺជីវិតប្រជាពលរដ្ឋមុនគេ ដែលប៉ះពាល់ផ្ទាល់ស្លាប់ ដែលមកដល់ពេលនេះនៅបន្តហានិភ័យខ្ពស់ដែលវាប៉ះពាល់ទៅដល់សេដ្ឋកិច្ច ប្រទេសខ្លះគាត់គ្រប់គ្រងកូវីដ១៩ខ្លាំងមែនប៉ុន្តែប៉ះពាល់សេដ្ឋកិច្ចតាមគោលនយោ បាយ ឧទាហរណ៍នៅចិន នៅប្រទេសមួយចំនួនគោល នយោបាយរបស់គាត់ យើងទទួលស្គាល់ថាចិនមានប្រជា ជនរាប់ពាន់លាននាក់ ឱ្យតែហ៊ានបើកទូលាយគឺរាប់រយលាន

នាក់ឆ្លងពិបាកទប់ស្កាត់នេះតម្រូវការរបស់គាត់ ប៉ុន្តែវាអាចប៉ះពាល់សេដ្ឋកិច្ចខ្លះ ក៏ប៉ុន្តែកម្ពុជាយើងអាចដោះ ស្រាយបាន ដោយសារប្រជា ពលរដ្ឋយើងបានចូលរួមនិងជឿទុកចិត្តទៅលើរាជរដ្ឋាភិ បាល ដែលមានសម្ដេចតេជោ លោកខំរកវ៉ាក់សាំងមក ប៉ុន្តែបើសិនគាត់មិនចាក់វ៉ាក់សាំង ហើយភ័យខ្លាចនៅពេលដែលឮគេថាវ៉ាក់សាំងចាក់ហើយតែស្លាប់នោះ

 យើងគឺយើងក៏ពិបាក ដោយសារវិទ្យាសាស្ត្របានបញ្ជាក់ហើយ ថ្ងៃមុននោះខ្ញុំជួបទូតអ៊ីស្រាអែល អ៊ីស្រាអែលក៏ដូចគ្នាអ្នកដែលចាក់វ៉ាក់សាំង នឹងមិនទាន់ចាក់វ៉ាក់សាំង គឺថាអ្នកដែលមិនចាក់វ៉ាក់សាំងហានិភ័យដែលឈានទៅឈឺធ្ងន់និងស្លាប់គឺមានច្រើនជាង ។


ឯកឧត្ដមបណ្ឌិតបានបន្ថែមថា វ៉ាក់សាំងកូវីដ-១៩ពិតជាសំខាន់ណាស់ក្នុងការចូលរួមចំណែកទប់ស្កាត់ជំងឺកូវីដ១៩ ហើយការចូលរួមរបស់ប្រជា ពលរដ្ឋក៏ជាកត្តាមួយសំខាន់បំផុតដូចគ្នា ដែលនេះក៏ជាចំណែកកើតចេញពីការអប់រំសាសនារបស់កម្ពុជាផងដែរ គឺការយោគយល់ ការជួយគ្នានិងការគោរពគ្នាទៅវិញ ទៅមក ៕

 


Monday, July 4, 2022

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន អញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយរដ្ឋមន្រ្តីការបរទេសចិន នៅមីយ៉ាន់ម៉ា

ចំនួនអ្នកទស្សនា: Views

       


 ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញជួបពិភាក្សាទ្វេភាគី ជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ខណ:ឯកឧត្តមទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។
ភាគីទាំងពីរបានបន្តប្តេជ្ញាចិត្តក្នុងការធ្វើំឱ្យទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ខណៈដែលទំនាក់ទំនងនាពេលបច្ចុប្បន្ននេះកំពុងស្ថិតនៅចំណុចខ្ពស់បំផុត។
រូបថត៖ ក្រសួងការបរទេស


Saturday, July 2, 2022

អភិបាលខេត្តកែប អញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនានិងជួសជុលលូរំដោះទឹក ៣កន្លែង

ចំនួនអ្នកទស្សនា: Views


កែប៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញចុះពិនិត្យការដ្ឋាន ស្ថាបនានិងជួសជុលលូរំដោះទឹក ៣កន្លែង មានលូមូលទទឹងផ្លូវប្រវែង២៥ម៉ែត្រ លូមូលបណ្តោយផ្លូវប្រវែង ៤៦០ម៉ែត្រ និងលូជ្រុង កម្ពស់ ២ម៉ែត្រ និងបណ្តោយ ២៥ម៉ែត្រ ស្ថិតនៅភូមិកែវក្រសាំង ក្រុងកែប ខេត្តកែប និងប្រឡាយបេតុងមានគម្របទំហំ(១,០០០*១,៨៥០) ប្រវែង ១៣៣ម៉ែត្រ លើកំណត់ផ្លូវ៣៣A មានទីតាំងពយព្រះរាជដំណាក់ ។ កែបជាខេត្តមានសក្កានុពលខាងវិស័យទេសចរណ៍ មានទាំង កោះ ភ្នំ សមុទ្រ  និងសម្បូរដោយធនធានធម្មជាតិ និងជីវៈចម្រុះ ។ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកែប ឱ្យមានភាពស្រស់បំព្រង និងទាក់ទាញភ្ញៀវទេសចរមកសម្រាកលម្ហែក្នុងខេត្តកាន់តែច្រើន និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងខេត្តផងដែរនោះ ថ្នាក់ដឹកនាំខេត្ត  ដែលមាន ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ជាអភិបាលខេត្ត និងមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយ ខេត្តកែបឱ្យកាន់តែមានការ រីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ដោយឡែកថ្ងៃនេះ ខេត្តកែប  បានស្ថាបនាជួសជុលពង្រីកប្រព័ន្ធលូរំដោះទឹក និងប្រឡាយបេតុងមានគម្រប បន្ថែមទៀត។

 បើតាមរបាយការណ៍របស់លោក ម៉ម ទូច ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត  បានឱ្យដឹងថា គម្រោងទាំង ២នេះ បានចាប់ផ្តើមស្ថាបនា និងជួសជុល ពីខែមីនា ឆ្នាំ២០២២ មកដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២២ គឺសម្រេចបាន ៥៤%នៃផែនការហើយ។

   ការចុះពិនិត្យទីតាំងនៃគម្រោងទាំង ២នៅពេលនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បញ្ជាក់ថា គម្រោងទាំង២ ដែលមានលូរំដោះទឹកភ្លៀង និងប្រឡាយបេតុងមានគម្របនេះ នឹងជួយដោះស្រាយបញ្ហាការកកស្ទះកាកសំណល់រាវ និងជំនន់ទឹកភ្លៀង នៅតាមបណ្តោយ ផ្លូវជាតិលេខ៣៣A ដែលកន្លងមកក្នុងរដូវវស្សាគឺមានបញ្ហាជំនន់ទឹកភ្លៀង ដោយសារការស្ទះលូ និងលូមានទំហំតូច។ ឯកឧត្តម  អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសសាងសង់ត្រូវពន្លឿនការជួសជុលឱ្យបានលឿន  មុនរដូវភ្លៀងចូលមកដល់ ធ្វើយ៉ាងណាការពារកុំឱ្យមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងត្រូវធ្វើតាមស្ដង់ដារបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធានាដល់ការប្រើប្រាស់ឱ្យបានយូរអង្វែង៕មន្ទីរព័ត៌មានខេត្តកែប:សម្រួលដោយ:dara

Friday, July 1, 2022

អភិបាលខេត្ត សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែ នៅស្រុកល្វាឯម

ចំនួនអ្នកទស្សនា: Views



 (កណ្ដាល): ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ផ្លូវបេតុងអាមេប្រវែង ២ ០០០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់២តឹក ឆ្លងកាត់ភូមិបារាជ និង ភូមិស្វាយជ្រំ ស្រុកខ្សាច់កណ្តាល និងភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ដែលជាចំណងដៃថ្មី ផ្តល់ជូនប្រជាពលរដ្ឋរស់នៅ ឃុំទាំងពីរ នៃស្រុកទាំងពីរខាងលើ ប្រើប្រាស់ជាផ្លូវការ ដែលធ្វើពិធីសម្ពោធនេះ ក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នារសៀលថ្ងៃ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២ ។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត បានមានប្រសាសន៍ថា ការកសាង និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ គឺជាចលករមួយដ៏ប្រសើរ ដែលជួយសម្រួលដល់លំហូរដោយសេរីគ្រប់ផ្នែកទាំងអស់លើគ្រប់វិស័យ ដើម្បីជួយទប់លំនឹងស្ថិរភាពកំណើនម៉ាក្រូសេដ្ឋកិច្ច រួមទាំងការលើកកម្ពស់កម្រិតជីវភាព និងគុណភាពជីវិតរបស់បងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមបន្តថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាមេ នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ស្រុកល្វាឯម និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអគ្គមហារដ្ឋបុរស នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក «មនុស្ស ទឹក ផ្លូវ ភ្លើង» ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល បានយកធនធានមនុស្សជាអាទិភាព នៅគ្រប់ដំណាក់កាល នៃយុទ្ធសាស្ត្រចតុកោណ ជាពិសេសនៅក្នុងដំណាក់កាលទី៣ និងទី៤នេះ រាជរដ្ឋាភិបាល បានកំណត់យក “ ធនធានមនុស្ស ” ជាអាទិភាពទី១ ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ « មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍ និង មានសន្តិភាព ទើបមានអ្វីៗដូចថ្ងៃនេះ» ។

សូមបញ្ជាក់ថា ផ្លូវបេតុងអាមេប្រវែង ២ ០០០ម៉ែត្រ ទទឹង៩ម៉ែត្រ កម្រាស់២តឹក គឺជាការជួយឧបត្ថម្ភដោយលោកឧកញ៉ា គង់ ប៊ុនហាវ អគ្គនាយកក្រុមហ៊ុនបុរីវិឡាទួលសង្កែស៊ីធី និង លោកជំទាវ និងលោកឧកញ៉ា លី សេងឃាង អគ្គនាយកក្រុមហ៊ុន បុរីចតុមុខស៊ីធី និងលោកជំទាវ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara

Thursday, June 30, 2022

រដ្ឋបាលក្រុងប៉ៃលិនរៀបចំវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៣ ឆ្នាំ២០២២ របស់ ក្រុមប្រឹក្សាក្រុងប៉ៃលិន

ចំនួនអ្នកទស្សនា: Views



ប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា  ឆ្នាំ២០២២ រដ្ឋបាលក្រុងប៉ៃលិន បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងប៉ៃលិន អាណត្តិទី៣ ប្រចាំឆ្នាំ២០២២ ក្រោមអធិបតីភាពលោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុង និងលោក ស៊ុន យី អភិបាលនៃគណៈអភិបាលក្រុងប៉ៃលិន ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាក្រុង រួមទាំងលោក លោកស្រីជាអភិបាលរងក្រុង លោកលោកស្រីក្រុមប្រឹក្សាសង្កាត់ និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ២៧៣ នាក់ ។

លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនបានមានប្រសាសន៍ថា៖វេទិកាពិគ្រោះយោបល់របស់ក្រុមប្រឹក្សាក្រុង ត្រូវបានប្រារព្ធធ្វើ ឡើងនេះ ក្នុងគោលបំណងជម្រាបជូនប្រជាពលរដ្ឋនូវ ព័ត៌មានអំពីការធ្វើសេចក្តីសម្រេចចិត្ត និងសកម្មភាព ដែលក្រុម ប្រឹក្សាបានអនុវត្តការងារពេលកន្លងមក ជាពិសេស ដើម្បីបង្កើតឱកាសពិភាក្សា លើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាចំណែកកែលម្អ សេវាសាធារណៈ ឈានទៅរកការប្រមូលព័ត៌មាន និងបញ្ហាប្រឈមផ្សេងៗ ក្នុងមូលដ្ឋាន របស់ខ្លួន ដើម្បីដោះស្រាយ នូវបញ្ហាទុក្ខកង្វល់នានា ជូនបងប្អូនប្រជាពលរដ្ឋ ដែលបានលើក ឡើងក្នុងវេទិកានេះ ។   លោកបានបន្តទៀតថា៖ក្នុងនាមរដ្ឋបាលក្រុង សូមថ្លែង អំណរគុណដល់ថ្នាក់ដឹកនាំ តំណាងអង្គភាព និងក្រុមការងារ ពាក់ព័ន្ធទាំង អស់ដែលបានអញ្ជើញចូលរួម និងសហការ ធ្វើឱ្យវេទិកានេះ អាចដោះ ស្រាយកង្វល់ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយ បរិយាកាសល្អប្រសើរ ផងដែរ។

លោក សួន ប៊ុនសង ប្រធានក្រុមប្រឹក្សាក្រុងបានមានប្រសាសន៍ថា៖នៅក្នុងវេទិកាពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ក្រុងប៉ៃ លិន នាឱកាសនេះ បងប្អូនប្រជាពលរដ្ឋបានលើកឡើងជាសំណូមពរសរុបចំនួន ៦៣ ក្នុងនោះអង្គវេទិកា បានដោះស្រាយបំភ្លឺជូនបានចំនួន១៣ សំណូមពរ ប៉ុន្តែមិនទាន់ដោះស្រាយបាន១០០%នៅ ឡើយទេ។លោកបានបន្តថា៖ ឆ្លើយតប ទៅនឹងបញ្ហាទាំងអស់នេះ លោកក៏បានប្តេជ្ញាយកចិត្តទុកដាក់ដោះស្រាយ និងជំរុញដល់ស្ថាប័នមន្ទីរជំនាញដែលទាំង អស់ធ្វើការដោះស្រាយបញ្ហាទាំងនេះឱ្យបានជាបន្តបន្ទាប់ស្របតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាល៕

មន្ទីរព័ត៌មានខេត្តប៉ៃលិន:សម្រួលដោយ:dara


Wednesday, June 29, 2022

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅមីយ៉ាន់ម៉ា

ចំនួនអ្នកទស្សនា: Views



 ភ្នំពេញ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា អញ្ជើញដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ដែលទស្សនកិច្ចផ្លូវការនេះមានចំនួន០៥ថ្ងៃ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២។

រូបថត៖ ក្រសួងការបរទេស