-->
RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

RMNTVONLINE.COM.....មានទទួលសេវាកម្មផ្សាយពាណិជ្ជកម្ម​ គ្រប់ប្រភេទ...ទីស្នាកការកណ្តាល ៖​ ភូមិព្រែកក្របៅទី៣ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាល Tele: 0973256333 / 017251199

Wednesday, June 30, 2021

ឧត្តមសេនីត្រីយ៍ ហុក ចិន្តា បានចុះចែកអំណោយដល់កងវរសេនាតូចលេខ២ការពារព្រំដែនគោកដែលឈរជើងនៅស្រុកកំពង់ត្រាច!!

ចំនួនអ្នកទស្សនា: Views



កំពត៖ នៅថ្ងៃ០៦រោជ ខែបឋមាសាឍ ត្រីស័កព-សៈ ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី30  ខែមិថុនា ឆ្នាំ2021នេះ នៅកងវរសេនាតូចលេខ២ការពារព្រំដែនគោកមានការចែកអំណោយនិងមតិសំណេះសំណាលក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី ហុក ចិន្តា។ 



នៅក្នុងឱកាសនោះដែរ ក៏មានវត្តមានលោកស្រីប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជននៃខេត្តកំពតផងដែរ  ដែលបានចូលរួមចុះចែកអំណោយដល់កងវរសេនាតូចលេខ២ដែលកំពុងឈរជើងនៅក្នុងស្រុកកំពង់ត្រាច នៃខេត្តកំពត៕





ឯកឧត្តម ម៉ែន​ វិបុល អញ្ជើញជាអធិបតីក្នុងពិធី​ប្រគល់ត្រា(គំរូថ្មី)មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តស្វាយរៀង

ចំនួនអ្នកទស្សនា: Views

 


(ស្វាយរៀង)៖ ឯកឧត្តម ម៉ែន​ វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធី​ប្រគល់ត្រា(គំរូថ្មី)មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្ត នាព្រឹកថ្ងៃពុធ៦រោច​ ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត​ លោកនាយករដ្ឋបាលសាលាខេត្ត​ លោកប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត​ លោកនាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស​សាលាខេត្ត​ លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត​ លោកប្រធានការិយាល័យសុខាភិបាល​ស្រុកប្រតិបត្តិទាំង០៤​ និងលោកប្រធានមន្ទីរពេទ្យបង្អែកទាំង៥ក្នុងខេត្ត។

មានប្រសាសន៍នូវក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានលើកឡើងថា​ ចាប់តាំងពីខេត្តត្រូវបានផ្ទេរមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត មកដល់ពេលនេះ គឺមន្ទីរសុខាភិបាលខេត្ត និងអង្គភាពក្រោមឱវាទ នៅតែបន្តប្រើប្រាស់ត្រាចាស់នៅឡើយ ។​ ប៉ុន្តែដើម្បីឲ្យស្របទៅ​ នឹងបទដ្ឋាន នៃការផ្ទេរមុខងារគ្រប់គ្រងមកឲ្យរដ្ឋបាលខេត្តនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងមហាផ្ទៃ និងក្រសួងសុខាភិបាល បានចេញប្រកាស​ស្ដីពីការកំណត់គំរូត្រាថ្មី សម្រាប់ប្រើប្រាស់ជំនួសត្រាចាស់ ហើយដែលយើងកំពុងរៀបចំពិធី​ប្រគល់-ទទួលនាពេលនេះ ។

ឯកឧត្តមបានធ្វើការណែនាំអំពីចំណុចសំខាន់ៗមួយចំនួនក្នុងការប្រើប្រាស់ត្រាគំរូថ្មីនេះមានដូចខាងក្រោម៖

១• ត្រាត្រូវរក្សាទុក និងគ្រប់គ្រងទុកដាក់ឲ្យបានគង់វង្សល្អ ចៀសវាងការបាត់បង់ និងការយកទៅប្រើប្រាស់ខុសគោលដៅ ។

២• ត្រាត្រូវតែរក្សាទុកនៅក្នុងការិយាល័យជំនាញដែលមានភារកិច្ច (ការិយាល័យរដ្ឋបាល)

៣• ត្រាគឺមិនត្រូវអនុញ្ញាតឲ្យទុកនៅក្រៅពីការិយាល័យខាងលើនេះ ឬយកតាមខ្លួនរបស់​អ្នកហត្ថលេខី ឬប្រធានអង្គភាព ឬអ្នកដែលមានភារកិច្ចគ្រប់គ្រង ឬបោះត្រាឡើយ ។

៤• មន្ត្រីដែលមានភារកិច្ចក្នុងការរក្សាទុក និងគ្រប់គ្រងត្រា គឺជាមន្ត្រីដែលទទួលបន្ទុកការងារ​​រដ្ឋបាល ចៀសវាងប្រគល់ជូនមន្ត្រីដែលគ្មានភារកិច្ច ។

៥• ការប្រើប្រាស់ត្រារបស់អង្គភាព ត្រូវមានការប្រុងប្រយ័ត្ន ត្រាត្រូវតែបោះលើឯកសារផ្លូវការស្របតាមតួនាទីភារកិច្ច និងបម្រើឲ្យប្រយោជន៍ស្របច្បាប់របស់អង្គភាព ចៀសវាងការប្រើប្រាស់លើឯកសារបម្រើឲ្យផលប្រយោជន៍បុគ្គល នាំឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អង្គភាព ។

៦• ត្រាគំរូថ្មី ត្រូវចាប់ផ្ដើមប្រើប្រាស់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១តទៅ មានន័យថាត្រាចាស់ ក៏ត្រូវអស់សុពលភាពអនុវត្ត ចាប់ពីថ្ងៃនេះតទៅផងដែរ (រាល់ឯកសារដែលចុះកាលបរិច្ឆេទថ្ងៃទី១ ខែកក្កដា តទៅ គឺប្រើប្រាស់ត្រាគំរូថ្មី)។

៧• ត្រាចាស់ទាំងអស់ ត្រូវប្រគល់ជូនមករដ្ឋបាលខេត្តដើម្បីផ្ញើជូនក្រសួងមហាផ្ទៃរក្សាទុក ។

៨• អំពីការប្រើប្រាស់ត្រាថ្មីនេះ សូមឲ្យលោកនាយករដ្ឋបាល ចាត់ចែងរៀបចំសេចក្ដីជូនដំណឹងទៅដល់គ្រប់អង្គភាព និងអ្នកពាក់ព័ន្ធ ពីកាលបរិច្ឆេទនៃការបញ្ឈប់ការប្រើប្រាស់​ត្រាចាស់ និងកាលបរិច្ឆេទ នៃការចាប់ផ្ដើមប្រើប្រាស់ត្រាថ្មី (ដោយមានភ្ជាប់នូវគំរូត្រាថ្មី)។

ឯកឧត្តម​បន្តថា​ ក្នុងបរិបទនៃជំងឺកូវីដ១៩នេះ​ មន្ទីរសុខាភិបាលត្រូវបង្កើនការយកចិត្តទុកដាក់ ចូលរួមសហការអនុវត្តការងារចាក់វ៉ាក់សាំងដែលកំពុងប្រតិបត្តិការឲ្យមានដំណើរការល្អប្រកបដោយប្រសិទ្ធភាព​ និងរួមសហការគ្រប់ភាគីពាក់ព័ន្ធដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ និងសូមឲ្យមន្ទីរពេទ្យទាំងអស់ ត្រូវបន្តធានានិរន្តរភាពក្នុងកិច្ចការផ្ដល់សេវាសុខាភិបាល ជូនដល់គ្រប់អ្នកជំងឺដែលមកទទួលសេវានៅក្នុងមូលដ្ឋានសុខាភិបាល ។ ដោយើ មន្ទីរព័ត៍មានខេត្តស្វាយរៀង

លោក គីម គឹមឡាយ អ្នកសាពត័មាន ដេលីញូ ប្រើប្រាស់អាវុធច្នៃខុសច្បាប់ ត្រូវបានចាប់បញ្ជូនទៅស្នងការនគរ បាលខេត្តព្រះវិហារ

ចំនួនអ្នកទស្សនា: Views

 


ខេត្ត ព្រះវិហារ ៖  លោកអធិការនគរបាលស្រុកត្បែងមានជ័យបានឃាត់ខ្លួនលោក គីម គឹមឡាយ ជាថ្មីម្តងទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនមក ស្នងការនគរបាលខេត្តព្រះវិហារ  តាមចំណាត់ ការ លោកស្នងការ ធ្វេីឡេីងក្រោយ ពេលមានការរិះគន់នៅលេីបណ្តាញ ទំនាក់ទំ នង សង្គម  ។ 



លោក គីម គឹមឡាយ  បម្រើ ការងារ នៅ សារព័ត៌ មាន ដេលីញូ  ហេីយត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យឃាត់ខ្លួន ក្រោយ ពិនិត្យ រកឃេីញអាវុធកែច្នៃមួយដេីមរក្សាទុកនៅក្នុងរថយន្ត Lusus RX 300  ពណ៍ស  របស់លោក  កាលពីព្រឹកថ្ងៃទី២៨  ខែមិថុនា ឆ្នាំ ២០២១  ។ ប៉ុន្តែ លោក  គីម គឹមឡាយ  បានប្រាប់  សមត្ថកិច្ច ថា  អាវុធ នោះគឺខូចគុណភាព លោកសុំពីគេ  ដេីម្បី យកទៅ ប្រគល់អោយ នគរបាល  ហេីយក៏ត្រូវ បានអនុគ្រោះផុតពីការចោទប្រកាន់  ។ 


ដោយសារតែការអនុគ្រោះនេះហេីយ  ទេីបមានសាររិះគន់សរសេរបង្ហោះនៅ លេីបណ្តាញ ទំនាក់ទំនង សង្គម ហ្វេសបុក លេីចំណាត់ការរបស់សមត្ថកិច្ចនគរបាលស្រុកត្បែង  ធ្វេីអោយ ថ្នាក់ ដឹក នាំ យល់ច្រឡំ  រហូតស្តីបន្ទោសលោកអធិការ  យល់  ញាតិ ឃ្លាតច្បាប់   ។ ទីបំផុតសមត្ថកិច្ចនគរបាលស្រុកត្បែងមានជ័យបានឃាត់ខ្លួនលោក គីម គឹមឡាយជាថ្មីម្តងទៀត ដើម្បីកសាងសុំណុំរឿងបញ្ជូនមកស្នងការនគរបាលខេត្តព្រះវិហារ ចាត់ការទៅតាមនិតិវិធីបន្តទៀត  ។


លោកវិរសេនិយ៍ឯក រិទ្ឋ សូណា អធិការ នគរបាលស្រុកត្បែងមានជយ័បានអោយ ដឹងថា នៅក្នុងស្រុកត្បែងមានជ័យ អាវុធច្នៃរាប់សិបដើម ត្រូវបានសមត្ថកិច្ចរបស់លោកដកហូតបាន ពី អ្នកកាន់កាប់  ត្រឹមធ្វេីការអប់រំ ។ 


មានការលេីកឡេីងថា  ត្រឹមខ្លួន ជាអ្នក  កាសែត  មិនគួរមាន សិទ្ធិ កាន់កាប់ ឬប្រេី  ប្រាស់អាវុធឡេីយ  ព្រោះល្មេីសផ្ទុយនឹង  ច្បាប់ដែលចែងក្នុង ព្រះរាជាណាចក្រ កម្ពុជា  ។ 


ទោះយ៉ាងណា  នៅរសៀលថ្ងៃទី២៩ ខែមិថុនា  ឆ្នាំ ២០២១នេះ លោក គីម គឹម

ឡាយ ត្រូវបានចាត់បញ្ជូនមកស្នងការនគរបាលខេត្ត អាចរួចផុតពីការចោទប្រកាន់ផ្លូវច្បាប់បានឬយ៉ាងណាទេ   ៕,វណ្ណៈ












ឯកឧត្តម ប្រាជ្ញ ចន្ទ ចូលកាន់តំណែងប្រធានគ.ជ.ប ជាផ្លូវការ

ចំនួនអ្នកទស្សនា: Views

 


គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បានប្រកាសឯកឧត្តម ប្រាជ្ញ ចន្ទ ឡើងកាន់តំណែងប្រធាន គ.ជ.ប ជាផ្លូវការ បន្ទាប់ពីព្រះមហាក្សត្របញ្ចប់មុខតំណែងឯកឧត្តម ស៊ិក ប៊ុនហុក និងចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធាន គ.ជ.ប ក្រោយពីសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

ពិធីប្រកាសចូលកាន់តំណែងនេះ ធ្វើឡើងក្រោមវត្តមានសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង តំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងនេះ ឯកឧត្តម ប្រាជ្ញ ចន្ទ បានប្តេជ្ញា នឹងខិតខំប្រឹងប្រែង យកអស់ពីកម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី រៀបចំចាត់ចែង និងគ្រប់គ្រងស្ថាប័នគ.ជ.ប រចនាសម្ព័ន្ធចំណុះ និងកិច្ចការបោះឆ្នោតឱ្យបានកាន់តែល្អប្រសើរឡើង ស្របតាមច្បាប់បទបញ្ជា និងនីតិវិធីជាធរមាន ដើម្បីឱ្យការបោះឆ្នោតនីមួយៗ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ សំដៅបង្កើនការជឿទុកចិត្តពីសំណាក់ភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ ក៏បានសំណូមពរ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ដែលជាប្រតិបត្តិករយ៉ាងសំខាន់ រួបរួមគ្នា ពង្រឹងសាមគ្គីភាព កិច្ចសហប្រតិបត្តិការជិតស្និទ្ធ បន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ច ក្នុងការងារបោះឆ្នោតឱ្យបានល្អប្រសើរ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក៏ដូចជាអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងជាតិ និងអន្តរជាតិ បន្តកិច្ចសហការជាមួយ គ.ជ.ប ទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងឯកសារគតិយុត្តនានា ដែលបានដាក់ចេញជាធរមាន សំដៅរួមចំណែកលើកកម្ពស់ការអនុវត្តន៍គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស។

សូមបញ្ជាក់ថា ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជាបុគ្គលទី៤ហើយដែលឡើងកាន់តំណែងជាប្រធានគ.ជ.ប ។ ចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានរៀបចំការបោះឆ្នោតដោយខ្លួនឯង ដោយមានការចូលរួម និងកិច្ចសហការគាំទ្រពីភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ៕


Tuesday, June 29, 2021

អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីចុះត្រួតពិនិត្យស្ថានភាព

ចំនួនអ្នកទស្សនា: Views


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីចុះត្រួតពិនិត្យស្ថានភាព នៃការអនុវត្តស្មារតីលិខិតលេខ២៣ សជណ .ឧស ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្រ្តី  និង ធ្វើជាអធិបតីវេទិកាជាមួយប្រជាពលរដ្ឋម្ចាស់កម្មសិទ្ធិដី នៅវត្តជ័យឧត្តម ឃុំបន្ថាយដែក  ស្រុកកៀនស្វាយ ខេត្តកណ្តាល នារសៀលថ្ងៃអង្គារ ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១៕
















ការយល់យោគដល់អ្នកកាសែតដែលកាន់កាប់អាវុធកែឆ្នៃខុសច្បាប់ឈ្មោះ គឹម ឡាយ នាំបញ្ហាដល់អធិការស្រុកត្បែងមានជ័យ

ចំនួនអ្នកទស្សនា: Views

 


ខេត្តព្រះវិហារ ៖  លោក រិទ្ឋ សូណា អធិការនគរបាលស្រុកត្បែងមានជយ័ ធ្លាប់មានស្នាដៃរាប់ភ្លេចក្នុងការបំរើអង្គភាពសង្គមនិងប្រជាពលរដ្ឋ រួមទាំងកសាងអង្គភាពអោយមានការរីកចំរើនផងដែរ ចំណែកមន្ត្រីនគរបាលក្រោមឱវាទនឹងប្រជាពលរដ្ឋក្នុងមូលដ្ឋាន តែងតែគោរពស្រលាញ់លោកអធិការវយ័ក្មេងរូបនេះផងដែរ ការមានចិត្តមនុស្សធម៌ ការឈឺឆ្អាលយកអាសារប្រជាពលរដ្ឋខ្វះខាត ជាហេតុធ្វើអោយប្រជាពលរដ្ឋទាំង ៤ ឃុំ ក្នុងស្រុកត្បែងមានជ័យគោរពស្រលាញ់អោយតម្លៃលោក រួមទាំងថ្នាក់ដឹកនាំ ។


អ្វីដែលជាកំហុសរបស់លោកវីរសេនីយ៍ឯក រិទ្ឋ សូណា នាពេលនេះ គឺជាកំហុស អចេតនា ជាកំហុសគួបានលើកលែង មិនមែននាំគ្នាស្តីបន្ទោសឬជាន់ពន្លិចលោកឡើយ ។


កំហុសនោះគឺ កាលពីព្រឹកទី២៨ ខែមិថុនា ឆ្នាំ២០២១ លោក រិទ្ឋ សូណា បានឃាត់ខ្លួនអ្នកសាព័ត៌មានម្នាក់ ឈ្មោះ គឹម ឡាយ មូលហេតុឈានទៅឃាត់ខ្លួនអ្នកការសែតរូបនោះគឺដោយសាក្នុងរថយន្តរបស់អ្នកការសែតនេះមានអាវុធឆ្នៃ ១ដើម ទើប

ហៅអ្នកកាេសែតរូបនោះមកធ្វើការអប់រំហើយដោះលែងវិញ ដោយសាថាអ្នកការសែតរូបនោអមានអាវុធឆ្នៃក៍ពិតមែនតែមិនទាន់បានប្រព្រឹត្តិបទល្មើសនៅឡើយ ។


ក្រោយពីការដោះលែងអ្នកការសែតរូបនោះមកត្រូវបានមហាជន នឹងអ្នកសារព័ត៍មានមួយចំនួន រិះគន់លោកអធិការ ក្នុងនោះក៍មានការស្តីបន្ទោសពីថ្នាក់ដឹកនាំខាងលើផងដែរ ។


តើកំហុសនេះគួលើកលែងអោយបានទេ អ្នកណាមិនធ្លាប់ធ្វើខុស តែបើខុសអចេតនា គួមានការលើកលែងផងទៅ ៕,វណ្ណៈ