រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់មន្រ្តីជំនាញ ត្រូវសហការគ្នាចុះត្រួតពិនិត្យទំនិញដែលខូចគុណភាព ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញដល់មន្រ្តីជំនាញ ត្រូវសហការគ្នាចុះត្រួតពិនិត្យទំនិញដែលខូចគុណភាព ដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ

 




មណ្ឌលគិរី៖ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក ញ៉ន សិទ្ធ អភិបាលរងខេត្ត រួមទាំង គណៈប្រតិភូ និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងមន្រ្តីសាខា ក.ប.បខេត្ត ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម ប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា អគាររដ្ឋបាលថ្មីរបស់ទីស្នាក់ការសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តមណ្ឌលគិរី ដែលត្រូវបើកសម្ពោធនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ជាទីកន្លែងដ៏សមស្របសម្រាប់មន្ត្រីជំនាញ អាចអនុវត្តកិច្ចការងារប្រចាំថ្ងៃរបស់ខ្លួន បម្រើសេវាសាធារណៈដល់បងប្អូន ប្រជាពលរដ្ឋទាន់ពេលវេលា។ ឯកឧត្តម បញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ខេត្តមណ្ឌលគិរី បង្ហាញពីការរីកចម្រើន ជាបន្តបន្ទាប់ ស្របពេលដែលវិស័យដទៃទៀត កំពុងបោះជំហានទៅរកការអភិវឌ្ឍន៍ជាលំដាប់។ ក្នុងនោះសាខា ក.ប.ប បានក្លាយជាតួអង្គដ៏សំខាន់ ក្នុងការចុះអនុវត្តវាយតម្លៃ គុណភាព និងត្រួតពិនិត្យ ចំពោះទំនិញទាំងឡាយ ដែលដាក់តាំងលក់ នៅលើទីផ្សារ ចៀសវាងការក្លែងបន្លំពីជនខិលខូច។ សកម្មភាពការងាររបស់មន្ត្រីជំនាញ ក.ប.ប បានក្លាយទៅជាយន្តការថ្មី ក្នុងការគ្រប់គ្រងផលិតផលលក់ដូរនៅតាមទីផ្សារ និងផ្តល់ទំនុកចិត្តដល់អ្នកប្រើប្រាស់ ដែលអាចការពារសុខភាពរបស់បងប្អូន ប្រជាពលរដ្ឋ ក្នុងការជ្រើសរើសទំនិញ បន្លែបង្ការ ផ្លែឈើ ត្រីសាច់ យកទៅបរិភោគដោយទំនុកចិត្ត។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន ក្រើនរំលឹកដល់មន្ត្រីនៅក្នុងសាខា ក.ប.ប. និងមន្ទីរពាណិជ្ជកម្មខេត្តទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការពង្រីកចំណេះដឹង បន្ថែមទៀត ទាំងកម្រិតជំនាញ និងភាសាបរទេស ជាពិសេស រួមសហការគ្នាចុះត្រួតពិនិត្យទំនិញដែលខូចគុណភាព ដើម្បីការពារ សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារសុខភាពបងប្អូន កូនចៅរបស់ខ្លួនឯងដែរ ត្រូវប្រើប្រាស់មន្រ្តីឱ្យអស់លទ្ធភាព និង បណ្តុះបណ្តាលមន្រ្តីដែលមានស្រាប់ទៅតាមជំនាញ។ ត្រូវបន្តធ្វើសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ត្រូវពង្រឹងបន្ថែមយន្តការតាមដាន និងត្រួតពិនិត្យការគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការ ធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន ៥មុខ មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ។ ត្រូវបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នាពេលនេះ និងដើម្បីរក្សា គម្លាតសង្គម សូមឲ្យមន្រ្តីជំនាញទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ នាឱកាសនោះផងដែរ ឯកឧត្ដម រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំប្រតិភូចុះជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី ដើម្បីសាកសួរសុខទុក្ខ នឹងផ្តល់ជាអនុសាសន៍ ក្នុងការបម្រើការងារសាធារណៈ ជូនដល់ ប្រជាពលរដ្ឋ។ ឯកឧត្តម ប៉ាន់ សូរស័ក្តិ បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរី និងថ្នាក់ដឹកនាំសាខា ក.ប.ប ខេត្ត និងសហការី តែងបានខិតខំបំពេញតួនាទីភារកិច្ច ជូនដល់រាជរដ្ឋាភិបាល ក៏ដូចជាការលះបង់កម្លាំងកាយចិត្ត ក្នុងការចូលរួម បម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ត្រូវពង្រឹងសមត្ថភាព ដើម្បីស្របតាមយន្តការដឹកនាំរបស់រាជរដ្ឋាភិបាល និងការវិវឌ្ឍន៍របស់សកលលោកនៅពេលបច្ចុប្បន្ននេះ។ ម៉្យាងនៅខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ ជាអាទិភាពក្នុងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ដូច្នេះសមត្ថភាពរបស់មន្ត្រីរាជការ គឺជាជំហរដ៏សំខាន់ក្នុងការអភិវឌ្ឍន៍មូលដ្ឋានឲ្យបានរីកចម្រើនទៅអនាគត៕

 មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី: ស៊ីផុន ហ៊ុងគ្រី៖សម្រួលដោយ​៖ដារ៉ា


No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages