នាយឧត្តមសេនីយ៍ សៅ សុខា ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ - គេហទំព័រ ឈួន វាសនា ញូស្តិ៍
ផ្សាយពាណិជ្ជកម្ម
<< គេហទំព័រ ឈួន វាសនា ញូស្តិ៍ មានទទួល ផ្សាយពាណិកម្មគ្រប់ប្រភេទ / ទំនាក់ទនងលេខទូរស័ព្ទ: >>

Breaking

Post Top Ad

Your Ad Spot

នាយឧត្តមសេនីយ៍ សៅ សុខា ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

(ពោធិ៍សាត់)៖ នៅអនុវិទ្យាល័យបឋមសិក្សា កំពង់លួង ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានអញ្ជើញចុះសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយកងកម្លាំងកងរាជអាវុធហត្ថ នគរបាលជាតិ និងកម្លាំងជលផល ដែលមានភារកិច្ចប្រចាំការឈរជើងបង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងភូមិសាស្រ្តជ្រោយស្តី ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ គ.ស ២០២៤ ដែលនឹងចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។

អមដំណើរ នាយឧត្តមសេនីយ៍ សៅ សុខា មានលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមន្ត្រីរាជការសាលាខេត្ត លោកតំណាងរដ្ឋបាលជលផល លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស្នងការ ស្នងការដ្ឋានទាំង៧ និងនាយទាហាននៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានអ.ហ.ផ.ទ។

នៅក្នុងឱកាសនៃការជួបសួរសុខទុក្ខ និងសំណេះសំណាលនេះ នាយឧត្តមសេនីយ៍ សៅ សុខា បាននាំយកថវិការចំនួន ៥,៦០០,០០០រៀល ទឹកភេសជ្ជបាកាស់ចំនួន ៣០កេសដើម្បីឧបត្ថម្ភជូនកងកម្លាំង។ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភបន្ថែមនូវអង្ករចំនួន ០១តោន និងស្រាបៀរគ្រុឌចំនួន ៥០កេស៕

No comments:

Post a Comment

ADS

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Pages